១- បើអ្នកជ្រើសរើសយកនារីធ្វើការ👩💻 អ្នកត្រូវតែព្រមទទួលយកថានាងមិនអាចនៅថែផ្ទះសំបែងបានមួយរយភាគរយឡើយ។
២- បើអ្នកជ្រើសរើសយកនារីដែលចេះមើលថែផ្ទះសំបែង👩🍳 អ្នកត្រូវតែព្រមទទួលយកនាងដែលមិនអាចចេញទៅរកលុយបានច្រើនឡើយ។
៣- បើអ្នកជ្រើសរើសយកនារីដែលស្តាប់បង្គាប់👱♀️ អ្នកត្រូវតែព្រមទទួលដឹងថា ការដែលនាងពឹងផ្អែកលើអ្នក នាងនឹងមិនឯករាជ្យម្ចាស់ការបានឡើយ។
៤- បើអ្នកជ្រើសរើសយកនារីដែលក្លាហាន👩🔬 អ្នកត្រូវតែព្រមទទួលយកភាពរឹងរូសនិងការមានគំនិតផ្ទាល់ខ្លួនរបស់នាង។
៥- បើអ្នកជ្រើសរើសយកនារីដែលស្អាត💃 អ្នកត្រូវតែព្រមទទួលយកការចាយវាយតុបតែងខ្លួនរបស់នាង។
៦- បើអ្នកជ្រើសរើសយកនារីដែលខ្លាំងមានសមត្ថភាព👩⚕️ អ្នកត្រូវតែព្រមទទួលយកភាពចង់ឈ្នះនិងការមិននិយាយហេតុផលរបស់នាង
ពីព្រោះនារីដែលល្អគ្រប់ដប់ គឺនាងបានយល់ព្រះធម៌សម្រេចចិត្តចូលនិព្វានអស់ទៅហេីយ ហាស !
👸 ហើយអ្នកផ្ទាល់ក៏មិនបានល្អគ្រប់ដប់ដែរ !

No comments:
Post a Comment