Friday, May 31, 2019

War of China VS USA near to end .សង្រ្គាមពាណិជ្ជកម្ម ចិន - អាមេរិច ត្រូវបានបញ្ចប់

សង្រ្គាមពាណិជ្ជកម្ម ចិន - អាមេរិច ត្រូវបានបញ្ចប់ 🙏🙏🙏
Trump and Xi ជួបគ្នានៅ បុរីញ៉ូយ៉ក, ជាវប្បធម៌ទៅហើយដែលជនជាតិអាមេរិចចូលចិត្តស្ករកៅស៊ូ។ ពេលដើរតាមផ្លូវក្នុងសេតវិមានជជែកគ្នារឿងពាណិជ្ជកម្មបណ្តើរ លោកត្រាំបានខ្ជាក់ស្ករកៅស៊ូខ្ចប់ក្រដាសតូចមួយរួចញាត់ចូលហោប៉ៅអាវធំរបស់គាត់។ លោក Xi ឃើញដូច្នេះក៏និយាយថា ម្តេចមិនបោះចោលទៅទុកធ្វើអី? លោកត្រាំឆ្លើយវិញថា ទុកធ្វើស្រោមអនាម័យលក់អោយចិន ព្រោះចិនជាទីផ្សារស្រោមអនាម័យដ៏ធំមួយរបស់សហរដ្ឋអាមេរិច។ លោកXi ងក់ក្បាលបន្តដំណើរទៅមុខទៀត។

ពេលយប់ឡើងលោកត្រាំទទួលភ្ញៀវបានល្អិតល្អន់ណាស់ គាត់រៀបចំមួយកំប្លេជូនលោកXi និងប្រតិភូ ។
នៅព្រឹកបន្ទាប់ពេលលោកត្រាំទៅគោះទ្វារបន្ទប់លោក Xi ដើម្បីទទួលទានអាហារពេលព្រឹក, លោកត្រាំឃើញជំនួយការរបស់លោក Xi រៀបបន្ទប់និងរើសច្រកស្រោមអនាម័យដែលលោកXi ប្រើហើយដាក់ចូលថង់សុវត្ថិភាពយ៉ាងត្រឹមត្រូវ។ ឃើញដូចនោះលោកត្រាំសួរលោកXi ថា រួចចុះលោកយកស្រោមដែលប្រើនេះទុកធ្វើអី ម្តេចមិនបោះចោលទៅ? លោកXi ឆ្លើយវិញថា, លោកដឹងទេ សហរដ្ឋអាមេរិច ជាទីផ្សារស្ករកៅស៊ូដ៏ធំមួយរបស់ចិន, ប្រជាជនចិនចូលចិត្តរួមភេទណាស់ យើងតែងតែប្រមូលទិញស្រោមដែលប្រើហើយយកមកផលិតស្កកៅស៊ូដើម្បីនាំចូលទីផ្សារសហរដ្ឋអាមេរិច.....
ព្រឹកនេះប្រទេសទាំងពីរ បានចុះលើអនុសារណ:យោគយល់គ្នា ដើម្បីបន្តសហប្រត្តិបត្តិការពាណិជ្ជកម្មទ្វេភាគី ព្រោះមហាយក្សទាំងពីរនេះមិនអាចអត់គ្នាបាននោះទេ។

No comments:

Post a Comment