អ្នករិះគន់ពិត និងរិះគន់អាជីព , The Real of Critics and the fake of critics
នៅពេលដែលមនុស្សអ្នកយកពាក្យរិះគន់របស់អ្នកដទៃដែលចង់ឱ្យអ
្នកល្អមកកែប្រែ ប្រៀបបាននឹងអ្នកមានភាពឆ្លាតវៃ និងចេះអភិវឌ្ឍខ្លួន តែបើអ្នកចូលចិត្តឱ្យអ្នកដទៃដែលរិះគន់អ្នកគ្រប់ពេលទាំងដែលខ្លួនមិនបានធ្វើខុសនោះ មានន័យថាអ្នកមិនឱ្យតម្លៃខ្លួនឯង ឬស្មើនឹងមិនចេះស្រឡាញ់ខ្លួនឯង»។
ចំពោះការរិះគន់វិញ ក៏មានជាផ្នែកផ្សេងៗដែរ អ្នកខ្លះគេជាអ្នករិះគន់អាចជីព គឺមានន័យថាគេរិះគន់គ្រប់រឿងមិនថារឿងសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា ។ល។ មនុស្សបែបនេះចូរអ្នកកុំយកចិត្តទុកដាក់នឹងគេអី វាអត់ប្រយោជន៍ និងនាំឱ្យខាតបង់ពេលវេលាអ្នកយ៉ាងច្រើន។ ចំណែកអ្នកដែលមានគតិបណ្ឌិតរិះគន់ក្នុងន័យស្ថាបនា រិះគន់ដើម្បីចូលរួមដោះស្រាយ មិនមែនរិះគន់ដើម្បីជាន់ពន្លិច ឬដាក់បន្ទុកបន្ថែមលើអ្នកដទៃឡើយ។
ប្រសិនបើអ្នកជាបុគ្គលដែលត្រូវគេរិះគន់ ចូរចង់ចាំថាតើខ្លួនពិតជាបានសាងកំហុសឬ? បើពិតមែន ចូរកែប្រែវិញ តែបើអ្នកមិនបានសាងកំហុសទេ មានន័យថាអ្នកដែលរិះគន់អ្នកនោះគឺ ពួកអ្នករិះគន់អាជីពហើយ៕
អត្ថបទ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩, វេលាម៉ោង ១១:១១ អាធ្រាត្រ
No comments:
Post a Comment