ជម្រកដែលកក់ក្តៅបំផុត គឺជម្រកក្នុងបេះដូងមនុស្ស។ តែជម្រកនេះពិបាកកសាងណាស់ ព្រោះយើងមិនអាចប្រើលុយទ្រព្យសម្បត្តិទៅកសាងវាបានទេ។ សេចក្តីអាណិត ស្រឡាញ់ ការស្វែងយល់ ការពាល់តំលៃ សណ្តោសប្រណីមេត្តាចំពោះគ្នា គឺជាគ្រិះកសាងវា តែមនុស្សភាគច្រើនពិបាកនឹងតំកល់ចិត្តអោយឈរជាប់លើគ្រិះទាំងនេះណាស់
ដូច្នេះហើយទើបមានមនុស្សតិចណាស់ដែលរកបានជម្រកកក់ក្តៅពិតប្រាកដនេះ។ ស្វែងរកបានជម្រកពិត ធ្វើអោយជីវិតធូស្បើយជាងការរស់នៅម្នាក់ឯង តែការមានគូដែលមិនយល់ចិត្តគ្នា ការរស់ម្នាក់ឯងគឺជាជម្រើសប្រសើរជាង។

No comments:
Post a Comment