យុទ្ធសាស្ត្រឈ្នះៗ ពេលរៀនយប់ឡើង.Rule to be win win to study at night
១/. កុំញ៉ាំបាយឆ្អែតពេក ព្រោះវាអាចធ្វើឱ្យអ្នកឆាប់ងងុយគេង
២/. សូមកុំចាប់កាន់ទូរស័ព្ទមុនពេលរៀន តែគួរតែរៀនហើយសឹមលេងទូរស័ព្ទតាមក្រោយ(អ្នកនឹងខំប្រឹងធ្វើលំហាត់ដើម្បីឆាប់បានលេងទូរស័ព្ទ)
៣/. កុំទន្ទេញពាក្យថាងងុយ, ហត់, ខ្ជិលឱ្យសោះ
៤/. សម្រាកបន្តិចពេលគិតអត់ចេញ
៥/. ពេលអ្នកមានអារម្មណ៍ថាងងុយគេងអ្នកអាចលប់មុខ ស្ដាប់បទចម្រៀងសប្បាយៗបន្តិច ឬមើលវីដេអូកំប្លែងៗ ឬមួយក៏រំឭករឿងដែលធ្វើឱ្យអ្នកអស់សំណើចខ្លាំង ពេលណាអ្នកសើចអ្នកនឹងលែងងងុយគេងហើយ
៦/. តែបើងងុយគេងខ្លាំង ឬអស់កម្លាំងខ្លាំងសម្រាកទៅ ព្រោះពេលអ្នកងងុយគេងមានន័យថាខួរក្បាលអ្នកអស់ថាមពលធ្វើការទៀតហើយ(តែមិនមែនងងុយរាល់ថ្ងៃទេ)
៧/. មួយយប់រៀនធ្វើតែមួយវិញ្ញាសាបានហើយ កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក(មួយយប់ត្រូវតែធ្វើឱ្យបាន២វិញ្ញាសា)
៨/. សិស្សមួយចំនួនចូលចិត្តរៀនបណ្ដើរស្ដាប់បទចម្រៀងបណ្ដើរ ធ្វើបែបនេះគាត់អាចរៀនបានយូរ។
តើចំណុចណាខ្លះជាទម្លាប់របស់អ្នកពេលរៀនយប់ឡើង?
អត្ថបទ៖ សយ ចាន់ដេង
No comments:
Post a Comment