Friday, June 21, 2019

មនុស្សស្រីមានពីប្រភេទ គួរស្វែងយល់:two type of girl

មនុស្សស្រីមានពីប្រភេទ គួរស្វែងយល់:
1, មនុស្សស្រីដែលមានអត្តចរិត ឯករាជ្យ រឹងមាំ កាចឆ្នាស់ ឆាប់ខឹងឆេវឆាវ ប្រតិកម្មរហ័ស ចូលចិត្តនិយាយចំៗ សំដីមិនពិរោះ មនុស្សស្រីបែបនេះ តែងតែងបង្ហាញទៅមនុស្សគ្រប់គ្នាថាខ្លួនឯងរឹងមាំខ្លាំង និង មិនត្រូវការក្តីអាណិតស្រលាញ់ពីអ្នកណាឡើយ។

ដូច្នេះហើយទើបមនុស្សជុំវិញខ្លួនពួកនាង គិតថាពួកនាងមិនសូវគួរអោយអាណិតស្រលាញ់ ហើយពិបាកចូលទៅជិតក្បែរ ព្រោះចរិករឹងរូសមានះរបស់ពួកនាងដូចបានបង្ហាញថាពួកនាងមិនត្រូវការអ្នកណាចូលក្បែរឡើយ ទាំងដែលធាតុពិតពួកនាងត្រូវការមានអ្នកយល់ចិត្តនៅក្បែរលួងលោមខ្លាំងណាស់។ ខ្សែជីវិតពួកនាងច្រើនតែមិនសូវមានញាតិមិត្តច្រើនដូចគេ តែងតែអភ័ព្ទក្នុងរឿងស្នេហា ព្រេងវាសនាច្រើនតែរមែងជួបរឿងខកបំណង កំសត់ឯកា....
2, មនុស្សស្រីដែលមានអត្តចរិត សុភាពស្លូតបូត មាយាដកខ្ញី សំដីពិរោះ ពូកែរៀបរិករម្យទម ពូកែសំរក់ទឹកភ្នែក ចូលចិត្តបង្ហាញថាខ្លួនឯងជាជនរងគ្រោះ និង ទន់ជ្រាយអោយមនុស្សគ្រប់គ្នាដឹង។ គេគ្រប់គ្នាមើលមកពួកនាងហាក់បីដូចជាមានទុក្ខសោកច្រើន ហើយត្រូវការគេពឹងផ្អែកថែរក្សា ដូច្នេះហើយទើបព្រេងវាសនារបស់ពួកនាងរមែងតែបានសោយសុខ ស្រណុកកាយចិត្ត មានភ័ព្ទសំណាងជួបរឿងល្អៗច្រើន។ ក្នុងភ្នែកមនុស្សទូទៅពួកនាងប្រៀបបីដូចជាព្រះនាង រឺ ម្ចាស់ក្សត្រី គួរអោយខ្នាញ់គួរអោយចង់ថ្នាក់ថ្នមណាស់។ ទៅណាមកណាតែងតែមានអ្នកស្រលាញ់អាណិតចូលចិត្តច្រើន ជាពិសេសបុរសៗភាគច្រើនចូលចិត្តស្រលាញ់មនុស្សស្រីដែលមានអត្តចរិតបែបនេះ។
Cr.random
តេីអ្នកជាប្រភេទមនុស្សស្រីបែបណា? ចូរឆ្លេីយ! 👇

No comments:

Post a Comment