Sunday, June 2, 2019

Leo Messi សម្ភាស៍ជាមួយទូរស្សន៍ FoxSport Argentina

នៅថ្ងៃដែលខ្ញុំលែងមានភាពរីករាយនឹងបាល់ទាត់នោះខ្ញុុំនឹងមិនលេងវាទៀតទេ បច្ចុប្បន្នខ្ញុំរីករាយទាំងការហ្វឹកហាត់នឹងប្រកួត ដូចកាលដែលខ្ញុំនៅវ័យក្មេងដដែល
🔵 សុបិន្តរបស់ខ្ញុំតែងតែជាកីឡាករបាល់ទាត់នឹងឡើងដល់ឈុតជម្រើសជាតិ សុបិន្តពីក្មេងរបស់ខ្ញុំគឺលេងអោយក្រុម Newell Old's Boy 

ហើយរឿងចុងក្រោយរបស់ខ្ញុំគឺត្រលប់ទៅលេងអោយក្រុមនេះវិញ តែខ្ញុំមិនដឹងច្បាស់ទេថាវាអាចកើតឡើងឬអត់
🔴 ខ្ញុំមាន WhatsApp Group ក្នុងនោះមានខ្ញុំ Suarez និង Neymar , Neymar អស្ចារ្យណាស់ បាទ!ពួកយើងរក្សាទំនាក់ទំនងជានិច្ច
🔵 Cristiano បានធ្វើអោយ Real Madrid ខ្លាំងជាងមុន លីគអេស្ប៉ាញតាំងមូលនឹកគាត់ ខ្ញុំមិនស្គាល់បុគ្កលិកលក្ខណៈគាត់ច្បាស់នោះទេ ពួកយើងគ្រាន់តែជួបគ្នានៅពិធីទទួលពានរង្វាន់ប៉ុណ្ណោះ , Sergio Ramos គាត់ជាកីឡាករអស្ចារ្យម្នាក់
🔴 Thiago គាត់ឈឺចាប់ខ្លាំងណាស់ វាកើតឡើងពេលប៉ះ Liverpool នឹងពាន Copa del rey វគ្គផ្តាច់ព្រ័ត្រ , ខ្ញុំមិនចូលចិត្តមើលខ្លួនឯងក្នុងទូរទស្សន៍នោះទេ ខ្ញុំមានអារម្មណ៍អៀនខ្មាស់ពេលមើលខ្លួនឯងក្នុងទូរស្សន៍
🔴 ខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំដោយឈ្នះអ្វីម្យ៉ាងជាមួយជម្រើសជាតិ ខ្ញុំតែងតែព្យាយាមគ្រប់ពេលតាមតែអាចទៅរួច។

No comments:

Post a Comment